នៅក្នុងកុំព្យូទ័ររបស់ប្រិយមិត្តប្រហែលមានផ្ទុក Drive មួយចំនួនដូចជា Floppy Disk ឬ Network Drive ដែលមិនចាំបាច់សម្រាប់ប្រើប្រចាំថ្ងៃ។ តើចង់លាក់ Drive ទាំងនោះទេ?
ចំពោះការលាក់ Drive ណាមួយ ប្រិយមិត្តអាចមានជម្រើសពីរ គឺទីមួយប្រិយមិត្តអាចប្រើកម្មវិធី DriveHide និងមួយទៀតប្រើ Command Prompt។ Sabay សូមលើកយកពីរបៀបលាក់តាម Command Prompt ដែលមានបង្ហាញដូចខាងក្រោម។
សូមវាយពាក្យ CMD ចូលក្នុងប្រអប់ Run
នៅក្នុងផ្ទាំង Command Prompt នេះត្រូវវាយពាក្យ Diskpart>Enter>បើសិនមានផុសផ្ទាំង User Account Control dialog-box សុមចុច Yes
វាយពាក្យ List Volume នៅខាងមុខ DISKPART បន្ទាប់មកនឹងចេញផ្ទាំងតារាងបង្ហាញពី Drive
បន្ទាប់មកទៀតប្រិយមិត្ត ត្រូវជ្រើសរើស Drive ណាមួយដែលចង់លាក់ រួចវាយពាក្យ Select Volume និងបញ្ជាក់ Drive ណាមួយដែលចង់លាក់។ ឧបមាថា ប្រិយមិត្តចង់លាក់ Drive G សូមវាយពាក្យ Select Volume G > Remove Letter G ជាការស្រេច។
ប្រភពដើម: sabay.com
brought to you by IT Koh Trol