អ៊ីនធឺណិតអាចផ្តល់ព័ត៌មាន
និងចំណេះដឹងជាច្រើនជុំវិញពិភពលោក ក្រោមចង្អុលដៃរបស់អ្នកប្រើប្រាស់។
ទន្ទឹមនឹងគុណសម្បត្តិដ៏ច្រើនលើសលប់របស់អ៊ីនធឺណិត
គុណវិបត្តិមួយចំនួនក៏លេចឡើងមកដែរ ជាពិសេសគឺគេហទំព័រអាសអាភាស។
ជាទូទៅក្នុងសង្គមខ្មែរយើង
គឺពិតជាតឹងតែងមែនទែន ចំពោះបញ្ហាមួយនេះ។ ដូច្នេះទំព័រនេះ Sabay សូមបង្ហាញពីរបៀប Block Website ណាមួយ ដោយមិនចាំបាច់ប្រើកម្មវិធី។
មុនដំបូង យើងត្រូវបិទ Permission ក្នុង Windows
7 ជាមុនសិន។ ចុច Start —> Control Panel —> User Account —> Change User Account
control Setting បន្ទាប់មកទាញ Scroll ចុះក្រោមឲ្យអស់។
ជំហានបន្ទាប់ចូលទៅកាន់ Drive C: បន្ទាប់មកចូលទៅកាន់ Folder Window —>
System32 —> Drivers —> etc ។ ក្នុង Folder etc ចុច Mouse ស្ដាំលើ File ឈ្មោះ host
ដោយបើកតាមរយៈ Notepad។
ស្វែងរកពាក្យ 127.0.0.1 localhost បន្ទាប់មកសរសេរឈ្មោះ Website ដែលអ្នកចង់ Block។ សូមមើលរូបខាងក្រោម៖
Restart Browser របស់អ្នក
ដើម្បីមើលលទ្ធផល។ បើសិនប្រិយមិត្តចង់ unblock គេហទំព័រនោះវិញ
គ្រាន់តែលុបបន្ទាត់ដែលយើងបានសរសេរនោះ ជាការស្រេច៕
brought to you by IT Koh Trol