Saturday, December 21, 2013

បារាំង​នឹងចុះ​កិច្ច​សន្យា ផ្តល់​ប្រាក់​កម្ចីជាង ២៧លាន​ដុល្លា​រ ដល់​កម្ពុជា សម្រាប់​ការអភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្រ្ត


ភ្នំពេញ ៖ ភ្នាក់ងារអភិវឌ្ឍន៍សាធារណរដ្ឋបារាំង (AFD) នឹងចុះហត្ថលេខានៃកិច្ចសន្យាជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដើម្បីផ្តល់ប្រាក់កម្ចីដល់ប្រទេសកម្ពុជា ជាទឹកប្រាក់ ២០លានយូរ៉ូ ស្មើនឹងជាង ២៧លានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ធ្វើការអភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្រ្ត។
យោងតាមរបាយការណ៍ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបានពីស្ថានទូតបារាំង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣នេះ បានឲ្យដឹងថា កម្មវិធីចុះកិច្ចសន្យានេះ នឹងធ្វើឡើងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ខាងមុខនេះ វេលាម៉ោង ៣និង៣០នាទី រសៀល ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកម្ពុជា និងលោក Serge Mostura ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជាផងដែរ៕
ប្រភពដើមhttp://www.yolprom.com
brought to you by IT Koh Trol